បន្ទាយមានជ័យៈ នៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានជំនន់ទឹកភ្លៀង ដែលទឹកហូរទាំងស្រុងមកពីស្ទឹងអន្សងនាវ និងមួយផ្នែកទៀតទឹកហូរមកពី ខេត្តឧត្តមានជ័យ តាមស្ទឹងស្រែង ដែលបណ្តាលឲ្យលិចផ្លូវក្នុងស្រុកភ្នំស្រុក ០២កន្លែង ៖
១-ឃុំស្រះជីក ពីផ្លូវគោករំចេក ទៅទីរួមស្រុកភ្នំស្រុកទឹកលិច សរុបប្រវែង ៤៧០ម៉ែត្រ និងជម្រៅពី ០,១ម៉ែត្រ -០,២៥ម៉ែត្រ។
២-ឃុំភ្នំដី ទឹកលិចផ្លូវលំក្នុងភូមិសរុបប្រវែង ៦៥០ម៉ែត្រ៕
ព័ត៌មានជាតិ
មតិយោបល់