ព័ត៌មានជាតិ

First News៖ ឆេះរហូតម្មង ឆេះទៀតហើយម្តងនេះនៅស្រុកស្អាង

កណ្តាល: តាមការបញ្ជាក់ពីលោក សេង សុជាតិ អធិការស្រុកស្អាង បានប្រាប់Post Newsថា ខណ:នេះមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយបានកើតឡើង នៅចំណុចភូមិ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល វេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។

ខណ:នេះប្រជាពលរដ្ឋកំពុងយកបំពង់ពន្លត់ ក្នុងនោះក៏មានការអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ផងដែរ ដើម្បីបាញ់ពន្លត់អគ្គិភ័យខាងលើនេះ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់