ព័ត៌មានជាតិ

មកលេងផ្ទះមិត្តភក្ដិ បែរជាជួបអកុសល់! យុវជនម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់

ព្រៃវែង: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៦និង៣០នាទី នៅភូមិតាទ្បីខាងត្បូង ឃុំស្ពឺក ស្រុកបាភ្នំ មានករណីឆក់ ខ្សែភ្លើងស្លាប់ ជនរងគ្រោះម្នាក់ឈ្មោះ យឿន ទិត្យ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅនៅភូមិព្រៃវល្លិ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមកលេងផ្ទះមិត្តភក្កិ ហើយក៏បានតខ្សែភ្លើងចេញពីផ្ទះឈ្មោះ ពិន ហ៊ន់ ភេទប្រុស អាយុ ៨៨ឆ្នាំ នៅភូមិកាឡីខាងត្បូង ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីឆក់ត្រីនៅស្រែ ខាងត្បូងផ្ទះ ពេលកំពុងឆក់ត្រីស្រាប់តែឆ្លងចរន្តបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់។

ក្រោយពីការពិនិត្យសាកសព និងការធានាអះអាងពីក្រុមគ្រួសារមិត្តភក្តិ ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតមែន ។ បច្ចុប្បន្ន សាកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់