ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ស្រី១នាក់ ជាជនជាតិ JORDAN ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចលុយ

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិ JORDAN ចំនួន៣នាក់ ក្នុងនោះស្រ្តី១នាក់ រួមទាំងវត្ថុតាងរថយន្ត១គ្រឿង និងសម្ភារមួយចំនួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

លោកវរសេនីយ៍ឯក ខែម សុភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ៖ ជនសង្ស័យជាជនជាតិ JORDAN ចំនួន៣នាក់ គឺមានឈ្មោះ ១/- MUNA RAMADAN RASHED ភេទស្រី អាយុ៤៦ឆ្នាំ ,២/-ឈ្មោះ AHMAD RAMADAN RASHEED SALEH ភេទប្រុស អាយុ៣១ឆ្នាំ ,៣/-ឈ្មោះ KHALED RAMADAN RASHEED SALEH ភេទប្រុស អាយុ៣២ឆ្នាំ ។

លោកនាយការិយាល័យ បានបញ្ជាក់ថា ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យទាំង៣នាក់នេះ បានជិះរថយន្ត១គ្រឿងម៉ាក LUXUS RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T 8490 បានធ្វើសកម្មភាពចូលក្នុងផ្ទះរបស់ឈ្មោះ សាយ សុភា ភេទស្រី អាយុ ៤៤ឆ្នាំ នៅភូមិកណ្តាលលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយសួររកទិញបារីរួចដើរចូលទៅយកបារីម៉ាក CAMBO ចំនួន១សុង មកដាក់លើទូដូរប្រាក់ ហើយជនល្មើសនោះ បានដកប្រាក់ចំនួន$100 ឲ្យទៅម្ចាស់ផ្ទះ ពេលនោះឈ្មោះ សាយ សុភា បានរកប្រាក់ដុល្លាអាប់ ជនល្មើសបានយកដៃលូកចូលក្នុងទូប្រាក់ឆក់យកលុយចំនួន $1,000 ភ្លាមៗម្ចាស់ផ្ទះឃើញក៏បានទាញប្រតាយប្រតប់គ្នា យកលុយមកវិញ តែមិនបានជនល្មើសបានរត់ចូលរថយន្តបើកចេញគេចខ្លួន ហើយត្រូវជនរងគ្រោះថតបានភាគីរថយន្ត មកប្តឹងនគរបាល ភ្នំស្រុក ជួយអន្តរាគមន៍ តាមចាប់បាននៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅយប់ ថ្ងៃដដែល ហើយបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ផែនការងារព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់