ព័ត៌មានជាតិ

Update៖ ទំនប់ប្រទាក់ក្រឡាបានបាក់ហើយសូមប្រុងប្រយ័ត្ន!

កំពត: តាមសេចក្តរាយការណ៍បឋមបានឲ្យដឹងថានៅវេលាម៉ោង៦ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះទំនប់ប្រទាក់ក្រឡាក្នុងឃុំកូនសត្វស្រុកទឹកឈូបានបាក់ហើយសូមបងប្អូនដែលរស់នៅក្នុង តំបន់ភូមិសាស្ត្រខាងលើមានការប្រុងប្រយ័ត្ន។
កម្លាំង អាជ្ញាធរកំពុងត្រៀមជួយសង្គ្រោះក្នុងករណីចាំបាច់ប្រសិនបើកើតមាន។

តាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង៦ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ទំនប់ប្រទាក់ក្រឡាបានទឹកហូររុងបាក់ដៃកន្លែងបង្ហៀរទឹកចុងខាងកើតទល់នឹងផ្លូវលំឡើងទៅត្រពាំងកក់អូធំ អស់ប្រវែងប្រហែលជា១៣ម៉ែត្រ ការបាក់ដែលទំនប់នេះមិនបណ្តាឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋទេ គ្រាន់តែមាន ការលិចផ្ទះប្រជាពលរដ្ឋប្រហែលជា៦០០គ្រួសារទាំង៤ភូមិ ៕

មតិយោបល់