កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានចេញផ្សាយ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងបែបនេះ នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩។
លោក សេង សាលី បានបញ្ជាក់ទៀតថា កំណើនភ្ញៀវទេសចរណ៍គ្រប់ពិធីបុណ្យ និងថ្ងៃសម្រាកចុងសប្តាហ៍ គឺដោយសារតែប្រទេសយើង មានសុខសន្តិភាពពេញលេញ ផ្តល់ឱកាសក្នុងការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំប្រកបដោយដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
ដោយឡែកខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តបានរៀបចំការអភិវឌ្ឍ ក្នុងខេត្តកំពង់ឆ្នាំងទទួលបានសមិទ្ធផលថ្មីៗ ជាច្រើន ជាពិសេសលោក បានជំរុញឲ្យមន្ទីរជាជំនាញសហការ ជាមួយអាជ្ញាធរដែនដី រៀបចំតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេចរណ៍អោយមានសណ្តាប់ធ្នាប់ សោភ័ណភាព មិនតម្លើងថ្លៃទំនិញ សេវាឆាប់រហ័យ និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរណ៍បានល្អ។
លោក សេង សាលី បានបញ្ជាក់បន្តទៀតថា តំបន់ទេសចរណ៍ និងរមណីយដ្ឋាន ទេសចរ ក្នុងខេត្តកំពង់ឆ្នាំង មានចំនួន១២កន្លែង ក្នុងនោះមានខ្សាច់សស្រុកបរិបូណ៌, អាងហែលទឹកកម្សាន្តនាងពួន, ទីលានប៉ាល់ទាត់មុខសាលាខេត្ត, សួនដើមពោធិ៍, រមណីយដ្ឋានទឹកធ្លាក់អន្លុងស្វាយ, ទំនប់២០ឧសភា, ទំនប់ទ្វារទឹកគង្គារ, សួនមាត់ទន្លេផ្សារក្រោម, ទឹកធ្លាក់ស្រែអំពិល, ទឹកធ្លាក់ថ្មក្រាល, វត្តត្រឡែងកែងនិងភ្នំព្រះធាតុ៕
មតិយោបល់