កណ្ដាលៈ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៣៥នាទី ករណីប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ស្ថិតភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ មូល សុខា ហៅ ជ្រែង ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ/ឃុំកើតហេតុ (ជាប្រពន្ធ)។
ជនសង្ស័យ ឈ្មោះ ញ៉ សុខ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ/ឃុំកើតហេតុ (ជាប្តីឃាត់ខ្លួន)។
វត្ថុតាងដកហូតបាន៖ កាំបិតខ្វែវចំនួន ១ដើម។
ដំណើររឿង៖ កាលពីវេលាកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងជេរប្រមាថ ហើយកាន់ញញួរគំរាមសម្លាប់ជនរងគ្រោះ ព្រមទាំងវាយបំផ្លិចបំផ្លាញចានដែក កង់ និងសម្ភារៈមួយចំនួនទៀត។ ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ នាំទៅអប់រំនៅប៉ុស្តិ៍ ហើយឲ្យត្រឡប់មកផ្ទះវិញ។
លុះដល់វេលាម៉ោង ២០និង១០នាទីថ្ងៃដដែល ជនសង្ស័យ បានយកកាំបិតខ្វែវដេញកាប់ប្រពន្ធ មិនឲ្យដេកផ្ទះ ភ្លាមនោះជនរងគ្រោះ បានរត់ទៅប្ដឹងសមត្ថកិច្ចនគរបាល ដើម្បីអន្តរាគមន៍។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់