ព័ត៌មានជាតិ

Thiago Alcantara សប្បាយរីករាយ​សម្រាប់ការលេងឲ្យក្លិប Bayern Munich

កីឡាករ Thiago Alcantara ​​បានជឿជាក់លើខ្លួនឯងថា លេង​ឲ្យក្លិប Bayern Munich ខណៈដែលផ្ទេរពី ក្លិបអ្នកមានបុណ្យ Bacelona ​បាន​ធ្វើ​ឲ្យគាត់​មានភាពប្រសើរជាងមុន​។​
Thiago-Alcantara-Getty-Images
កីឡាករខ្សែបម្រើវ័យ ២២ ឆ្នាំ ​បានចូលរួម​លេង ឲ្យ​ម្ចាស់ជើងឯក​អាល្លឺម៉ង់ និង អឺរ៉ុប នៅរដូវកាលក្តៅនេះ ដោយងាក​ជួប​ អតីតគ្រូបង្វឹកខ្លួន Pep Guardiola វិញ ។ បើទោះបី ​កំពុង​ជួបការលំបាក ជាមួយនឹ​ង​របួស ​នៅរដូវកាលនេះ កីឡាករ Thiago Alcantara បាន​បង្ហាញខ្លួននៅក្នុងក្របខណ្ឌ​អាល្លឹម៉ង់ Bundesliga ១២ ដង និង ក្របខណ្ឌ UEFA Champions League ចំនួន ៣ ដង​។​

ថ្លែងទៅកាន់ Kicker-Sportmagazin កីឡាករវ័យ ២១ ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា “ចូលរួមលេង​ឲ្យក្លិប Bayern Munich បាន​ធ្វើ​ឲ្យលោកមាន​សេចក្តីសម្រេចជាច្រើន​” ។​លោកបានបន្តថា ខ្ញុំក៏មានភាពអស្ចារ្យជាច្រើនដែរ ខណៈដែលលេង​នៅក្លិបចាស់ ប៉ុន្តែការផ្ទេរមក​កាន់អាល្លឺម៉ង់ បានជួយ​ឲ្យខ្ញុំកាន់តែ​រីកចម្រើន ជាកីឡាករប្រសើរជាងមុន ហើយក្លាយជាកីឡាករ​ចាស់ទុំម្នាក់។​

លោកបានសង្កត់ធ្ងន់ថា ដោយសារតែនៅក្លិបចាស់ មានកីឡាករជើងខ្លាំងពីររូប ដែលលេង​ក្នុងតំណែង​ដូចលោក មាន Andres Iniesta និង​ Xavi ដែល​ធ្វើ​ឲ្យខ្លួនជួបការលំបាក់ ដើម្បីបង្ហាញសមត្ថភាព​ ។​ ដូច្នេះ ខណៈដែលខ្លួនលេងនៅ Bayern Munich ពិត ជា​ធ្វើ​ឲ្យខ្លួន ​រីករាយ​រកអ្វីផ្ទឹម ឡើយ​៕​

មតិយោបល់