ព័ត៌មានជាតិ

Update៖ ខឹងខ្ចីលុយមិនព្រមសង! ករណីឃាតកម្មបុរសម្នាក់ចាក់សម្លាប់ស្រ្តីជនជាតិវៀតណាមដែលមិនព្រមសងលុយខ្លួន

ស្វាយរៀង: កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចមុខកាស៊ីណូក្រោន មានករណីឃាតកម្មដោយបុរសជនជាតិវៀតណាម យកកាំបិតចាក់សម្លាប់ស្រ្តីជនជាតិវៀតណាម ហេតុការណ៍នេះកើតឡើងក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

មូលហេតុ៖ ជនសង្ស័យខឹងជនរងគ្រោះ មិនព្រមសងលុយ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ យកទៅសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់