ព័ត៌មានជាតិ

អ​.​ស​.​ប​.​អំពាវនាវ​ផ្ដល់ជំនួយ មនុស្សធម៌​១៦,៤​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៥

​កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ អង្គការ​សហ ប្រជាជាតិ​បាន​អំពាវនាវ​ផ្ដល់ជំនួយ សម្រាប់​សកម្មភាព​មនុស្សធម៌នៅ ទូទាំង​ពិភពលោក​ឆ្នាំ​២០១៥ មាន​ទឹក ប្រាក់​១៦,៤​ពាន់​លាន​ដុល្លារ ។
​តាម​របាយការណ៍​របស់​អង្គការ​សហ ប្រជាជាតិ មូលនិធិ​ជំនួយ​ខាងលើ នឹង ផ្ដោត​ជួយ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​ដែល​ត្រូវ ការ​ជំនួយ​ជាបន្ទាន់​ដូចជា​នៅ​អ៊ីរ៉ាក់ ស៊ី​រី ស៊ូដង់​ខាងត្បូង រដ្ឋ​អាហ្វ្រិក​កណ្ដាល ។ ក្នុងចំណោម​ទឹកប្រាក់​ទាំងនោះ​ពាក់ កណ្ដាល​បាន​ជួយ​ដល់​ជនភៀសខ្លួន​ស៊ី​រី រាប់លាន​នាក់​រស់នៅ​ក្នុង​ជំរំ​ប្រឈម​នឹង កង្វះ​ស្បៀងអាហារ ថ្នាំសង្កូវ ។
​កាលពី​ឆ្នាំ​២០១៣ អង្គការ​សហ​ប្រជា ជាតិ​បាន​ស្នើ​កញ្ចប់​ជំនួយ​១២,៩​ពាន់ លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​៥២ លាន​នាក់​ដែល​រង​ផលប៉ះពាល់​នៅលើ ពិភពលោក​ក្នុង​ឆ្នាំ​២០១៣ ហើយ​ចំនួន នោះ​បាន​កើនឡើង​ដល់​៧៦​លាន​នាក់​នៅ ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ។ ទាំងនោះ ហើយ​បាន​ធ្វើឱ្យ​អង្គការសហប្រជាជាតិ សម្រេច​បង្កើន​ទឹកប្រាក់​ផ្ដល់​ជំនួយ​ដល់ ទៅ​១៦,៤​ពាន់​លាន​ដុល្លារ ៕

2014-12-11_101500

មតិយោបល់