ប្រទេសអេស្ប៉ាញ បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ការផលិតរថយន្តនៅក្នុងខែវិច្ឆិកា បានឈានដល់ ២.០២លានគ្រឿង។ នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តបានឲ្យដឹងនៅថ្ងៃពុធម្សិលមិញ។
យោងតាមរបាយការណ៍របស់សមាគមក្រុមហ៊ុនផលិតរថយន្ត បានបញ្ជាក់បន្ថែមទៀតថា ផលិតកម្មរថយន្តបានកើនឡើង ៩,០២ភាគរយ នៅក្នុងរយៈពេល១១ខែដំបូង មានចំនួន ២,០២លានគ្រឿង ដោយបានកើនឡើងពី ១,៩៨ លានគ្រឿងកាលពីឆ្នាំ ២០១២។
នៅក្នុងខែវិច្ឆិកាតែមួយ វិស័យផលិតរថយន្តមានចំនួន ១៩៦.៩២៦គ្រឿង ដោយបានកើនឡើង ៦,៣៦ភាគរយ បើធៀបនឹងឆ្នាំមុន។
គួរបញ្ជាក់ផងដែរថា វិស័យឧស្សាហកម្មរថយន្តនៅក្នុងប្រទេសអេស្ប៉ាញត្រូវបានគេមើលឃើញថា កំពុងតែកើនឡើង ក្រោមការជួយជំរុញពីរដ្ឋាភិបាល៕
មតិយោបល់