ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីប៉ុនប៉ងលួច…

ភ្នំពេញ: នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទីព្រឹក កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាក់ស្ដែងពីបទប៉ុនប៉ងលួចម៉ូតូ ប្រព្រឹត្តត្រង់ចំណុចលើដងផ្លូវ លេខ២៧១កែងផ្លូវ លេខ២៦៥ ក្រុមទី០៧ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យរួមមាន៖
១-ឈ្មោះ សៅ ដាណា ហៅ ខ្នា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិនបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ ប៊ិន សុភ័ក្រ្ត ហៅ ភ័ក្រ្ត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនស្គាល់លេខ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន៖
-ម៉ូតូម៉ាក Honda I con ពណ៌លឿង លាយស អត់ស្លាកលេខ ដែលមានលេខតួនិងលេខម៉ាស៊ីន: 0002165 (ចាប់យកពីឈ្មោះ សៅ ដាណា ) និងដែកសម្រាប់កាច់កម៉ូតូចំនួន០១
-សោរទីបលេខ៨ ចំនួន០១
-ទូរស័ព្ទ ដៃ០១គ្រឿងម៉ាក Nokia ស៊េរី 105 ពណ៌ក្រហម ប្រើស៊ីមលេខ 096 4030599 ចាប់យកពីឈ្មោះ ប៊ិន សុភ័ក្រ្ត ។
ការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យទាំងពីរនាក់នេះ ជាលទ្ធផល មានភាព វិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់