ភ្នំពេញៈ លោក ហេង កេសរោ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ បានដោះលែងជនជាតិចិន ម្នាក់ពាក់ព័ន្ធ សំណុំរឿង ហិង្សា នេះបើយោងតាម មន្ត្រីកងរាជអាវុធហត្ថ លើផ្ទះប្រទេស។
ប្រភពបន្ដថា លោកចៅក្រម ហេង កេសរោ បានដោះលែងជនត្រូវចោទ បន្ទាប់ពី លោក សឿ ឡងឌី ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងចោទប្រកាន់ លើជនជាតិចិន រួចបញ្ជូនសំណុំរឿង ទៅឲ្យលោកចៅក្រម ហេង កេសរោ ដើម្បីសម្រេចដោះលែង។
ពាក់ព័ន្ធ ករណីនេះ លោក សឿ ឡងឌី បានឲ្យដឹងតាមទូរស័ព្ទថា លោកពិតជាបាន កាន់សំណុំរឿងនេះមែន ហើយបិទទូរស័ព្ទតែម្តង និងឈប់ទទួលទូរស័ព្ទរបស់អ្នកកាសែត ទោះហៅចូលច្រើនដងក៏ដោយ។
ប្រភពបាន ឲ្យដឹងថា ជនជាតិដែលត្រូវ លោកចៅក្រម ហេង កេសរោ និងលោក សឿ ឡងឌី សហការគ្នា សម្រួលនីតិវិធីឲ្យបានត្រលប់ទៅផ្ទះវិញ នោះ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធ អំពើហិង្សា វាយតប់លើជនរងគ្រោះ ដែលជាកូនបំណុល៕
មតិយោបល់