ផ្ទះ ព័ត៌មានជាតិ ស្រីប្រុស ៣នា...

ស្រីប្រុស ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ…

0

ភ្នំពេញ: ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទី កម្លាំងនគរបាល នៃអធិកាដ្ឋានខណ្ឌដង្កោ ដឹកនាំផ្ទាល់ដោយលោកវរសនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនត្រង់ចំណុចបន្ទប់ជួលលេខ២០ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់៖
១-ឈ្មោះ ឆាង វណ្ណះ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ ឈួន សុវណ្ណារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣-ឈ្មោះ ឌឹម ដាវី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ២០ ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖
-ក្រាមពណ៌សថ្លាចំនួន ១៥កញ្ចប់ថង់តូច
-ទូរស័ព្ទដៃចំនួន០៥គ្រឿង និងសម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ជនសង្ស័យទាំង ៣ខាងលើត្រូវបានឃាត់ខ្លួន រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.