ទុស្សេខ្សែភ្លើង បណ្តាលឲ្យអគ្គិភ័យឆេះ ហាងម្អមរីស្សត មួយកន្លែងនៅខេត្តកំពត
កំពត: នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០០និង១០នាទី នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត មានអគ្គិភ័យឆេះ ហាងម្អមរីស្សត មានម្ចាស់ឈ្មោះ ឱម មិថុនា អាយុ៣៥ឆ្នាំ ។ខូតខាត: ឆេះដំបូល និង ចង្រ្កាន ៥០% គ្រែដេក១ ទូទឹកកក ១ ធុងបាស ១ និងសម្ភារ: មួយចំនួន ។
កម្លាំងការិយាល័យអគ្គិភ័យប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១ មិនបានប្រើប្រាស់ទឹកទេ ដោយបាញ់បំពង់ពន្លត់អគ្គ្គិភ័យអស់០៣បំពង់ក៏រលត់ ទាំងស្រុងវេលាម៉ោង ០០និង២៥នាទី ។
មូលហេតុ៖ ទុស្សេខ្សែភ្លើង ។
ករណីនេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ៕






មតិយោបល់