បាត់ដំបងៈ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោយន្ត ស្ថិតត្រង់ចំណុចក្រុមទី៤៨ ភូមិទួលព្រំ១ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង1T-0351
បើកបរដោយឈ្មោះ ឌុង ប៉ាវ ភេទប្រុស អាយុ ១៩ឆ្នាំ(ស្លាប់) រស់នៅភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ជិះឌុបគ្នា០២នាក់
១.ឈ្មោះ ត ទើប ភេទប្រុស អាយុ ២០ឆ្នាំ(របួសធ្ងន់) រស់នៅភូមិទួលព្រំ១ឃុំកកោះ។
២.ឈ្មោះ ភីន ឆក ភេទប្រុសអាយុ ១៨ឆ្នាំ(របួសធ្ងន់) រស់នៅភូមិទួលព្រំ១ ឃុំកកោះ ធ្វើដំណើរពីទិសខាងផ្លូវជាតិលេខ៥ មុខទៅភូមិទួលអំពិល(ពីលិចទៅកើត) លុះមកដល់ចំនុចខាងលើ បានបុកគោយន្ដកន្ត្រៃមួយគ្រឿងម៉ាកគូបូតា មានសណ្ដោងរឺម៉កបើកបរដោយឈ្មោះ ចេវ វិចិត្រ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ដែលកំពុងបើកបរច្រាស់ទិសគ្នា។
មូលហេតុ៖ កង់គោយន្តខាងឆ្វេងចូលស្តាំខាងម៉ូតូ ចំណែកម៉ូតូមានល្បឿនលឿន។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯអ្នកស្លាប់ ប្រគល់សបជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕






មតិយោបល់