ភ្នំពេញ៖យោងតាមប្រភពព័ត៌មានរបស់ AKP ដែលចុះផ្សាយកាលពីថ្ងៃទី ១៧ ខែ ឧសភា នេះបានឲ្យដឹងថា ប្រទេសកម្ពុជាបញ្ចូនកងទ័ពមួកខៀវចំនួន ១៥២នាក់ ដោយក្នុងនោះមានកងរាជអាវុធហត្ថលេខ១១៧ ចំនួន ៧៣នាក់និងពេទ្យកម្រិត២ លេខ ៨០៩ ចំនួន ៧៨នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង ។
ពិធីជូនដំណើរកងទ័ពមួកខៀវនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី Claire Van der Vaeren អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/T-Banh-1_zpsa7c489ac.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/T-Banh-4_zps1bc9e606.jpg
មតិយោបល់