ព័ត៌មានជាតិ

រយៈពេលតែ ៣០នាទីប៉ុណ្ណោះ មានគ្រោះថ្នាក់ចរាចរណ៍ពីរករណី កើតទ្បើងផ្ទួនៗ នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង: នៅវេលាម៉ោង ១៤ និង៣០ដល់ម៉ោង ១៥ និង០០នាទីថ្ងៃទី១ ខែតុលាឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រលេខ៨២-៨៥ ចម្ងាយពីគ្នាប្រហែល៣ គីឡូ មានគ្រោះថ្នាក់ចរាចរណ៍ដល់ទៅពីរករណី។

ករណីទី១៖ កើតឡើងនៅម៉ោង ១៤ និង ៣០ នាទី រវាងរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA 5213 ក្រឡាប់ផ្ងារជើង ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ៨៥ ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មិនបណ្ដាលឲ្យមានអ្នករងរបួសទ្បើយ។

ករណីទី២៖ នៅវេលាម៉ោង ១៥ និង០០នាទី រថយន្តម៉ាក ម៉ូនីង (Morning) ពាក់ស្លាកលេខ ភ្នំពេញ 2AU 2613 បើកបរដោយជាតិជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨២-៨៣ មុខក្លោងទ្វារវត្តបាញ់ឆ្គោល ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យរងរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានយករថយន្តទៅស្ទូចវត្ថុតាង មករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់