ព័ត៌មានជាតិ

ជនសង្ស័យម្នាក់យកកែវស្រាវាយក្បាលភាគីម្ខាងទៀតចុងក្រោយជាប់ខ្នោះដដែល

បាត់ដំបង: កាលពីថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង១១និង០០ នាទី នៅចំណុចភូមិ កំពង់ទូក ឃុំមានជ័យ ស្រុក សំឡូត ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកសំឡូត បានចុះប្រតិបត្តិការ បង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( យកកែវស្រាវាយក្បាល ) មួយករណី
ក្នុងកិច្ចប្រត្តិបត្តិការនេះសម្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យខាងលើនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ មាន ឈ្មោះ ជុន ស៊ីដែត ភេទ ប្រុស អាយុ ៣៤ ឆ្នាំ រស់ភូមិកើតហេតុខាងលើ ។
ចំណែកជនរងគ្រោះមានឈ្មោះ ស៊ឹម ផល្លា ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិ ស្តៅ ឃុំ ស្តៅ ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង ។
បណ្តាលឲ្យបែកក្បាល ០៧ សង់ទីម៉ែត្រ។
មូលហេតុ ទាស់ពាក្យសំដីគ្នារឿងជនរងគ្រោះយកទូរស័ព្ទខ្លួនឆាតទៅប្អូនស្រីខ្លូននិយាយពាក្យមិនសមរម្យ ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់