ភ្នំពេញៈ ករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថៃ្ងអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ២០ ផ្លូវ២១៧ ភូមិ៣ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ម្ចាស់រងគ្រោះឈ្មោះ ឡា គឹមងួន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាង ។
មូលហេតុៈ ឆ្លងចរន្តអគ្គិសនី ។ ប្រភេទ សំណង់ៈ ថ្ម (ទំហំ៤ម៉ែត្រ x ១៨ម៉ែត្រ ) ។ ឆេះខូចខាតសម្ភារៈ តុ១ , ម៉ូទ័រ ស្វានចំនួន ៥គ្រឿង និងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ករណីនេះ មិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ ។
កម្លាំងសមត្ថកិច្ចចេញរថយន្តការិយាល័យ អគ្គិភ័យចំនួន ១គ្រឿង ដើម្បីជួយអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង៤ម៉ែត្រ គូប ។ ពន្លត់ចប់នៅវេលាម៉ោង ១០និង០០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់