ព័ត៌មានជាតិ

JUNO គឺជាកម្លាំងការងាររវាង នគរបាលជាតិកម្ពុជា កងរាជអាវុធហត្ថ និងអង្គភាបការពារកុមារ ដើម្បីស៊ើបអង្កេតបទល្មើសទៅលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត

បាត់ដំបងៈ យោងតាមផេករបស់Chil PrOTiJ Unit បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ JUNO បានធ្វើការឃាត់ខ្លួនបុរសអាយុ ៣៣ឆ្នាំ នៅខេត្តកំពង់ធំ។ បុរសនេះបាននិយាយលួងលោមក្មេងស្រីអាយុ ១២ឆ្នាំ ពីទីក្រុងភ្នំពេញ តាមរយៈ Facebook។ ជនល្មើសបាននាំក្មេងស្រីទៅជួបគ្នានៅក្នងភោជនីយដ្ឋានមួយ ហើយបាននាំនាងទៅខេត្តកំពង់ចាម។

JUNO បានទទួលពាក្យបន្តឹងកាលពីថ្ងៃទី២៣ ខែកញ្ញា ពីឪពុកម្តាយរបស់ជនរងគ្រោះ។ ការស៊ើបអង្កេត និងត្រួតពិនិត្យទៅលើទំព័រ Facebook របស់ជនរងគ្រោះបានធ្វើអោយ JUNO សង្ស័យពីបទល្មើសតាមអ៊ីនធឺណិត។

កុមាររងគ្រោះត្រូវបាន JUNO តាមដានឃើញដល់ខេត្ត កំពង់ចាម បន្ទាប់មកដល់ខេត្តកំពង់ធំ។ នគរបាលជាតិកម្ពុជា និងកងរាជអាវុធហត្ថ បានធ្វើការស្វែងរកជាច្រើនលើកដើម្បីស្វែងរកជនរងគ្រោះ។ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០ឆ៩ នៅវេលាម៉ោង៦ល្ងាច កុមារីត្រូវបាន កម្លាំងការងាររកឃើញនៅខេត្តកំពុងធំ ហើយជនល្មើសទ្រូវបានឃាត់ខ្លួន។ជនល្មើសត្រូវបានបញ្ជូនមកទីក្រុងភ្នំពេញ ដើម្បីបន្តការស៊ើបអង្កេត។ ជនសង្ស័យនឹងត្រូវផ្តន្ទាទោសចំពោះមុខតុលាកានៅថ្ងៃដដែលនេះ។

នេះគឺជាលទ្ធផល៏ល្អប្រសើរមួយ ដែលបង្ហាញថាប្រទេសណាមួយក៏អាចមានបញ្ហា/បទល្មើសបែបនេះដែរ និងបង្ហាញថានគរបាលជាតិកម្ពុជា និងកងរាជអាវុធហត្ថ នឹងប្ព្យាយាម និងតេជ្ញាចិត្ត ធ្វើការស៊ើបអង្កេត ការពារ និងប្រឆាំងបទល្មើសចំពោះកុមារដោយវិធីសាស្រ្តនេះ៕

 

មតិយោបល់