ព័ត៌មានជាតិ

បុរសម្នាក់ ចង.កសម្លាប់ខ្លួនជាប់នឹងដើមស្វាយ មុខអាគារLកោះពេជ្រ ផ្អើល

ភ្នំពេញ: បុរសម្នាក់បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនជាប់នឹងដើមស្វាយ មុខអាគារLកោះពេជ្រ ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង១០នាទីជិតភ្លឺថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ចំណុចផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះ ជាមនុស្សប្រុស មានវ័យប្រមាណ៥០ឆ្នាំ ស្លៀកខោជើងវែងកំណាត់ ពណ៌ប្រផេះ ពាក់អាវដៃខ្លី ក្រឡាការ៉ូ ពណ៌ផ្ទៃមេឃលាយត្នោត បន្សល់ទុកស្បែកជើង១គូ ពណ៌ត្នោត វ៉ែនតាមីញ៉ូម២ និងនាឡិកាដៃ១គ្រឿង ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់សមត្ថកិច្ចថា ពេលកើតហេតុខ្លួនបានចេញពីកន្លែងស្នាក់នៅដើម្បីមកមើលបុគ្គលិករបស់ខ្លួន បោសសំអាតអនាម័យក្នុងបរិវេណកោះពេជ្រ លុះពេលកំពុងដើរមើល ស្រាប់តែឃើញជនរងគ្រោះខាងលើ បានចង.ក លើដើមស្វាយជាមួយនឹងខ្សែនីឡុង ពណ៌ស ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យទៅលើសាកសពបានឲ្យដឹងថា ពិតជាចង.កសម្លាប់ខ្លួនពិតមែន និងបានដឹកសាកសពខាងលើ ទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់