ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ សេចក្តីសុខសុវត្ថិភាពកើតបានគ្រប់ពេលវេលាលើដងផ្លូវ នានា វាអាស្រ័យចាំបាច់បំផុតត្រូវការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងម្ចាស់រថយន្តឈ្នួល ព្រមទាំងអ្នករួមដំណើរទាំងអស់គ្នា សូមមេត្តាគិតពីសុវត្ថិភាពក្នុងធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផង ព្រោះថាគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងជារៀងរាល់ថ្ងៃនេះ បញ្ហាបណ្ដាលមកពីអ្នកបើកបរខ្លះការចូលរួមគោរពច្បាប់ ល្មើសច្បាប់ បំពានច្បាប់ មានការដឹកជញ្ជួនទំនេញហួសចំណុះនឹងដឹកអ្នកដំណើរហួសកម្រិតផ្ទុយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដែលបានកំណត់ ឲ្យមនុស្សទូទៅគោរពហើយអនុវត្តតាមច្បាប់នេះ ។
របស់របរគ្រប់យ៉ាងដែលមាននៅលើលោកនេះយើងគ្រប់អាចមានលទ្ធភាពទិញវាបានទាំងអស់ ប៉ុន្តែអាយុជីវិតមនុស្សគ្រប់ៗគ្នាដែលកំពុងផ្ញើរក្តីសុវត្ថិភាពតាមដងផ្លូវជាមួយអ្នកបើកបរគ្រប់រូប មិនអាចមានលក់ដូចរបស់របរនៅលើទីផ្សារបានទេ ច្បាប់មានស្រាប់ហើយគួរនាំគ្នាគោរពអនុវត្តទៅ យើងគ្រប់គ្នាហ្នឹងទទួលបានសេចក្តីសុខសុវត្ថិភាពគ្រប់ៗគ្នាពេលធ្វើដំណើរគ្រប់ទិសទី ៕
មតិយោបល់