កណ្តាល ៖ ប្រជាពលរដ្ឋនៅទូទាំងស្រុកកៀនស្វាយ ខេត្តកណ្តាល សំដែងក្តីកង្វល់បញ្ហាបាក់ស្រុតច្រាំងទន្លេ ប៉ះពាល់លំនៅដ្ឋានរបស់ពួកគាត់ដោយសារតែសាឡង់បូមខ្សាច់ជាច្រើនគ្រឿងលួចធ្វើសកម្មភាពបូមខ្សាច់តាមដងទន្លេមេគង្គបែបអាណាធិបតេយ្យ ។
សាឡង់បូមខ្សាច់ទាំងនេះពីមុនធ្វើសកម្មភាពបូមខ្សាច់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ឥឡូវនេះបានបណ្តែតខ្លួនមកបូមខ្សាច់នៅក្នុងទឹកដីស្រុកកៀនស្វាយវិញម្តង ហើយបូមខ្សាច់នៅអែបច្រាំង កៀកមិនខ្វល់ពីការប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋរស់នៅតាមជួរមាត់ទន្លេ សូមសំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសក្រសួងងធនធានទឹក និងឧតុនិយមជួយបទអន្តរាគមន៍ក្នុងរឿងជាបន្ទាន់ ។ បើពុំនោះទេផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នងផ្ទះ និងត្រូវបាក់ស្រុតចូលក្នុងទន្លេបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋជាយថាហេតុ ។ ចំណែកអាជ្ញាធរដែនដីឃុំ-ស្រុកកៀនស្វាយ ហាក់គ្មានខ្វល់ខ្វាយពីទុក្ខកង្វល់រាស្ត្រនៅទេ ឬ មួយពូកឈ្មួញទាំងនោះ មានអ្នកធំនៅពីក្រោយខ្នងទើបអត់ហ៊ានចេញមុខទប់ស្កាត់ ។
ប្រភពព័ត៌មានមាត់ចាបមាត់ព្រាបបាននិយាយថា សាឡង់បូមខ្សាច់ជាច្រើនគ្រឿងធ្វើសកម្មភាពបូមខ្សាច់ក្នុងទន្លេមេគង្គ នៃអាណាចក្រស្រុកកៀនស្វាយគ្មានច្បាប់ទំលាប់ទេ គឺគេគ្រាន់តែឃុបឃិតគ្នាជាមួយមន្ត្រីអាជ្ញាធរដែនដី និងមន្ត្រីជំនាញខិលខូចមួយក្តាប់តូចរួចធ្វើសកម្មភាពបូមខ្សាច់តែម្តង ។ នេះគេហៅថាធ្វើជំនួញចំណាយដើមទុនក្រោមតុបន្តិចបន្តួចគឺប្រមូលផលច្រើន ៕
មតិយោបល់