កំពង់ចាមៈ នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង២និង ៥៥នាទីរសៀល លើផ្លូវជាតិលេខ៦ ចំណុចខាងជើងស្ពានត្រោះ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដ និងរថយន្ដ និងម៉ូតូ២គ្រឿងបណ្តាលឲ្យរងរបួសធ្ងន់ចំនួន៧នាក់។ តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុគេបានឃើញរថយន្ដ ០១គ្រឿង ម៉ាកនីសាន់ ពាក់ស្លាកលេខ ភ្នំពេញ 2AH 9289 បើកបរដោយឈ្មោះយ៉ន យីន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ខេត្តសៀមរាប មានទិសដៅត្បូងទៅជើង ដល់ចំណុចខាងលើបានបែកកង់មុខខាងឆ្វេង បានជ្រុលចង្កូតឡើងសួនច្បារ ទៅបុករថយន្ដ ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2H 2154 បើកបរដោយឈ្មោះសុះ អ៊ែល ភេទប្រុស អាយុ៤៥ នៅខេត្តស្ទឹងត្រែង ហើយជ្រុលទៅបុកម៉ូតូពីរគ្រឿងទៀត ដែលមកពីទិសខាងជើងទៅត្បូង ស្របជាមួយរថយន្ដសាំយ៉ុង ។
ករណីនេះបណ្ដាលអោយ ខូចម៉ូតូ ០២គ្រឿស្រាល ខូចរថយន្ដ ០២គ្រឿង ធ្ងន់ របួសមនុស្សសរុប ០៧នាក់
ដោយមាន អ្នកជិះក្នុងរថយន្ដសាំយ៉ុង ០៤នាក់ (ស្រាល ០២នាក់ ធ្ងន់០២នាក់)របួសអ្នកជិះម៉ូតូ ០៣នាក់ (ធ្ងន់ ០២នាក់ ស្រាល ០១នាក់) ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាកនីសាន់ដើម្បីដោះស្រាយតាមនិតិវិធី៕
មតិយោបល់