ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាបណ្តាលឲ្យគ្រូបង្រៀនម្នាក់របួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ព្រះសីហនុ: នៅវេលាម៉ោង៥នឹង២០នទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនឹងម៉ូតូទិសដៅស្រមគ្នានៅចំនុច ភូមិ៣ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
នៅមុនពេលកើតហេតុមានម៉ូតូម៉ាក វ៉េវ ពណ៌សគ្មានស្លាក់លេខ បើកបរដោយឈ្មោះអ៊ុក សិហា ភេទប្រុស អាយុ៣៣ ឆ្នាំ រស់
នៅ ក្រុម3ភូមិ ៣ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបុកពីក្រោយម៉ូតូម៉ាក Dream C១២៥ ពណ័ខ្មៅ ពាក់ស្លាក់លេខព្រះសីហនុ ១D៥៩៤៥ បើកបរដោយឈ្មោះ ចាន់ វណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបគ្រូរបង្រៀន រស់នៅក្រុម១ភូមិ១ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពស្រុកស្ទឹងហាវ រីឯវត្ថុតាងយកមករក្សាទុកនៅអធិការស្រុកស្ទឹងហាវដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់