ព័ត៌មានជាតិ

កំពុងអង្គុយមើលទូរទស្សន៍រន្ទះបាញ់ធ្លាក់ពីលើគ្រែស្លាប់

រតនគិរីៈ ខ្យល់ភ្លៀងធ្លាក់មួយមេធំយ៉ាងខ្លាំងបង្កជារន្ទះបានបាញ់ក្មេងប្រុសម្នាក់ស្លាប់ កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។

សមត្ថកិច្ចនគរបាលឃុំកិចុង ស្រុកបរកែវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទីង ហន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិច្រាយ ជាសិស្ស រស់នៅភូមិលើឃូន ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី។

នៅមុនពេលកើតហេតុ ខណៈក្មេងប្រុសរងគ្រោះកំពុងអង្គុយមើលទូរទស្សន៍មានគ្នា៤-៥នាក់នៅក្រោមផ្ទះ ស្រាប់តែមានខ្យល់ភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានរន្ទះ បានបាញ់ក្មេងប្រុសរងគ្រោះធ្លាក់ពីលើគ្រែស្លាប់តែម្ដង។

ភ្លាមៗនោះសមត្ថកិច្ចចុះទៅពិនិត្យសាកសពក្មេងប្រុសដែលរន្ទះបាញ់ ហើយបានប្រគល់សពជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីជនជាតិច្រាយ៕

មតិយោបល់