ចិនៈ អាជ្ញាធរមូលដ្ឋាន នៅថ្ងៃសៅរ៍នេះ បាននិយាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានទឹកជំនន់ នៅខេត្តហឺប៉ី ភាគខាងជើងប្រទេសចិន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦នាក់ និង ៣៤នាក់ទៀត កំពុងបាត់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។
តំបន់ Jingxing មានទីតាំងស្ថិតនៅភាគខាងលិចនៃខេត្តនេះ គេឃើញមានទឹកភ្លៀងធ្លាក់ជាមធ្យម ៥៤៥.៤ មម រយៈពេល ១៩ ម៉ោងចាប់ពីម៉ោង ១ រសៀលថ្ងៃទី ១៩ ដល់ម៉ោង ៨ ព្រឹកថ្ងៃទី ២០ ខែកក្កដា។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ បើតាមការឲ្យដឹងពីរដ្ឋាភិបាលថា ប្រជាពលរដ្ឋចំនួន ៣៨.៧៥០ នាក់ ត្រូវបានជម្លៀសខ្លួនចេញ ដើម្បីសុវត្ថិភាព៕
មតិយោបល់