ព័ត៌មានជាតិ

មិត្តទ្រុស្ដមិត្ត ចុងក្រោយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភំ្នពេញ: សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣៥នាទី ត្រង់ចំណុចបន្ទប់ជួល ស្ថិតភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ រុន ធា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរតំឡើងអង់តែនទូរស័ព្ទ រស់នៅភូមិ/សង្កាត់ខាងលើ។ ជនរងគ្រោះឈ្មោះ អ៊ឹម អ៊ាងហុង ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរតំឡើងអង់តែនទូរស័ព្ទ រស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាមិត្តភក្ដិជនសង្ស័យ)។

សម្ភារ:បាត់បង់៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-0891។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់