កំពតៈ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៥០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តដឹកកម្មររោងចក្រផ្ទុះកង់ នៅចន្លោះគីឡូម៉ែត្រលេខ ៦១ -៦២ ស្ថិតភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
អ្នកបើកបររថយន្តឈ្មោះ ស៊ីម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត។
ហេតុការណ៍នេះ បណ្តាលឲ្យមានអ្នករងរបួសសរុបចំនួន ១៦នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៩នាក់ និងស្រាលចំនួន ៧នាក់ ត្រូបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់