មានអាហារមួយចំនួនដែលអាចផ្តល់មកនូវអត្ថប្រយោជន៍យ៉ាងខ្លាំង មុនពេលចាប់ផ្តើមប្រតិបត្តិការសិច។ ដូច្នេះអ្នកគួរតែចំណាំនូវប្រភេទអាហារទាំងនោះទុកឲ្យបានច្បាស់ ព្រោះវាអាចជួយបន្ថែមថាមពលផ្លុវភេទរបស់អ្នកឲ្យកាន់តែប្រសើរ។
១. ផ្លែចេក
តាមការសិក្សាជាច្រើនបានបង្ហាញថា ផ្លែចេកមានភាពសំខាន់ដើម្បីផ្តើមសេចក្តីស្នេហារបស់ឲ្យល្អប្រសើរ។ ផ្លែចេកអាចផ្តល់កម្លាំងចិត្ត និងបង្កើនការឃ្លានដល់អ្នក។ ដើម្បីបង្កើនចំណាប់អារម្មណ៏កាន់តែខ្លាំងអ្នកគួរតែទទួលទានចេក, អាហារប្រភេទនេះនឹងជួយជំរុញដល់សមត្ថភាពផ្លូវភេទរបស់អ្នកទាំងពីរ។
២. ផ្លែបឺរ
នៅក្នុងផ្លែប៊ឺរមានផ្ទុកនូវវីតាមីនជាច្រើនដែលអាចជួយឲ្យរាងកាយផលិតអរម៉ូនភេទបានបរិមាណច្រើនបំផុត។
៣. ងាវសមុទ្រ និងអាហារសមុទ្រផ្សេងៗទៀត
ងាវសមុទ្រ និងអាហារសមុទ្រផ្សេងៗទៀត មានផ្ទុកអាស៊ីតអាស្បាទិច។ សារធាតុនេះអាចជួយផលិតអរម៉ូនភេទឈ្មោលតេសតូស្តេរ៉ូន និងអរម៉ូនភេទញីអឺសត្រូសែន។ អរម៉ូនទាំង២នេះជាអ្នកជំរុញដល់ការរួមភេទ។ គ្រឿងសមុទ្រអាំង ឬងាវសមុទ្រឆៅជាមួយស្ពៃខៀវដែលអ្នកគួរតែទទួលទានមុនពេលរួមភេទ។
៤. ទឹកឃ្មុំ
ទទួលទានទឹកឃ្មុំ ឬគ្រាន់តែទទួលទានជាមួយនឹងអាហារនីមួយៗមុន និងក្នុងកំឡុងពេលរួមភេទ។
៥. អាហារជប៉ុន (គ្រឿងសមុទ្រ, ត្រីឆៅ, ដុំបាយ)
នៅប្រទេសជប៉ុន សិល្បៈនៃការស្រាតជាកន្លែងដែលគេទទួលទានអាហារបែបជប៉ុន ហើយទស្សនាស្រីស្រាត។ អ្នកមិនចាំបាច់ត្រូវធ្វើដំណើរទៅណាឆ្ងាយទេ ទិញមកញ៉ាំនៅក្នុងផ្ទះតែម្តង ដើម្បីបង្កើនថាមពលសម្រាប់ក្តីសុខរបស់អ្នក៕
មតិយោបល់