ស្ទឹងត្រែងៈ កាលពីវេលាម៉ោង០៦និង២៣នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ករណីផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវអគ្គិភ័យឆេះខ្ទេចទាំងស្រុង បណ្តាលមកពីផ្ទុះអាគុយសាកផ្ទាំងសូឡា នៅចំអូរលាងក្រួស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ជនរងគ្រោះឈ្មោះ អន សំអាត ភេទស្រី អាយុ៤៧ឆ្នាំ ។ ផ្ទះដែលត្រូវអគ្គិភ័យឆេះនោះ មានទំហំ៥X៦ ដំបូលប្រក់ស័ង្កសី ក្រាលក្តារ និងជញ្ជាំងក្តារ ។
មូលហេតុ៖ បណ្តាលមកពីផ្ទុះអាគុយសាកផ្ទាំងសូឡា និងមានកំប៉ុងហ្គាស នៅក្បែរនោះដែរ ទើបមានអគ្គិភ័យឆេះឡើងកាន់តែខ្លាំង ។
សម្ភារៈខូតខាត៖ មានទូរស័ព្ទ០២គ្រឿង លុយចំនួន១០ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះខូចខាតទាំងស្រុង ៕
មតិយោបល់