កំពតៈ កាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ មានករណីវាយប្លន់សម្លាប់ស្ត្រីម្នាក់ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិត្រពាំងក្ដារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។
ជនរងគ្រោះឈ្មោះ សៅ ខេន អាយុ ៥០ឆ្នាំ រស់នៅភូមិត្រពាំងក្ដារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ជាស្ត្រីមេម៉ាយ ដេកតែម្នាក់ឯង ត្រូវបានជនមិនស្គាល់មុខ វាយសម្លាប់នឹងពូថៅ។
សម្ភារៈបាត់បង់៖ ខ្សែ.កមាសចំនួន ៣ជី ៥ហ៊ុន និងលុយចំនួន ៥០ម៉ឺនរៀល។
បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់