ព័ត៌មានជាតិ

បុរសបកប្រែភាសាចិនម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល នៅខណ្ឌបឹងកេងកង

ភ្នំពេញៈ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទីព្រឹក បុរសបកប្រែភាសាចិនម្នាក់ សង្ស័យគាំងបេះដូងស្លាប់ ស្ថិតតាមបណ្ដោយផ្លូវ២៧៦ ផ្ទះលេខ២១ សង្កាត់ត្បិតកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ កាន់ យ៉ាវ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរជាអ្នកបកប្រែភាសាចិនស្នាក់នៅផ្ទះកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុកាលពីល្ងាចថ្ងៃទី១ ខែតុលាឆ្នាំ ២០១៩ វេលាម៉ោង ៨យប់ជនរងគ្រោះបានត្រឡប់មកពីធ្វើការវិញ ហើយចូលសម្រាកដូចសព្វដង ដល់រហូតម៉ោង២ រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ មានក្មួយម្នាក់បានចេញមកធ្វើការបានឃើញបន្ទប់ជួលរបស់ពូចំហរ ហើយក៏សួរនាំថាស្មើរនិងហើយពូមិនទាន់ដេកទៀត ពេលនោះពូបានក៏ឆ្លើយតវិញថាពូមិនទាន់ដេកទេរួចក្មួយនោះដើរទៅដេកបាត់ទៅ។ ម្ចាស់ផ្ទះមានការសង្ស័យថ្មើនិងហើយហេតុអ្វី? ក៏ជនរងគ្រោះមនព្រមយកម៉ូតូជិះទៅធ្វើការទៀត? ក៏បានទៅបើកបន្ទប់មើល ស្រាប់តែជនរងគ្រោះដេកស្លាប់ ភ្លាមៗនោះក៏រាយការណ៍ទៅសមត្ថកិច្ច ដើម្បីឲ្យចុះទៅជួយពិនិត្យមើល។

ក្រោយត្រួតពិនិត្យកោសល្យវិច័យ ក្រុមកម្លាំងជំនាញបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងប្រាកដមែន រួចប្រគល់ជូនក្រុកគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់