ព័ត៌មានជាតិ

បុរសជាកម្មករសំណង់ម្នាក់ ធ្លាក់ពីលើអគារស្លាប់យ៉ាងអណោចអធ័ម នៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៣រសៀល មានបុរសម្នាក់ធ្លាក់ពីលើអគារកម្ពស់ ១០ម៉ែត្រ បណ្ដាលឲ្យស្លាប់ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ផន វុទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មករសំណង់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ និងបញ្ជូនសពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់