ព័ត៌មានជាតិ

ជាប់គុកទើបតែចេញ ពេលនេះជាប់ទៀត

កំពត: ថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ១០និង៣០ នាទី កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកជុំគីរី បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ អ៊ុក រ៉ាដូ ភេទប្រុស អាយុ ២៥ ឆ្នាំ ស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ ពាក់ពន្ធ័ករណីឆក់ជនបរទេសនៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៩ ។ មុខសញ្ញានេះជាមុខសញ្ញាឆក់យ៉ាងសកម្មដែលធ្វើសកម្មភាពឆក់ក្នុងភូមិសាស្ត្រក្រុងកំពតកន្លងមក និងធ្លាប់ជាប់ពន្ធនាគារទើបតែចេញ ៕

 

មតិយោបល់