ព័ត៌មានជាតិ

បុគ្គលិកសណ្ឋាគារម្នាក់ ជិះម៉ូតូបុកខឿនផ្លូវបោកក្បាលស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញៈ បុរសម្នាក់របួសធ្ងន់បែកក្បាល ហើយបានស្លាប់ ពេលរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូចេញពីស៊ីផឹកលឿនពេក ជ្រុលទៅបុកខឿនផ្លូវពេញទំហឹង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៥១ កែងនិងផ្លូវ២៤០ ត្រង់ចំណុចមុខសាលារៀន៨មីនា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ លី ជីមី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ ស្នាក់ផ្សារចាស់ ខណ្ឌដូនពេញ មានស្រុកកំណើតភូមិព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថា មុខពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់០១៣ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ1CK-1068 ចេញពីផឹកស៊ីមួយកន្លែង ដោយមិនបានពាក់មួកការពាសុវត្ថិភាពនោះទេ ដោយធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកខឿនផ្លូវបោកក្បាល ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់សពនិងម៉ូតូឲ្យក្រុមគ្រួសារ យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

https://www.youtube.com/watch?v=mblh5nVn6xo&feature=youtu.be

មតិយោបល់