ព័ត៌មានជាតិ

Update៖ ថ្លង់ភ្លេងពិណពាទ្យ រំខានខ្លួនជក់ថ្នាំញៀនដេកពុំលក់ ស្ទុះចេញទៅយកក្បាលម៉េក្រូហ្វូនបោកចោល ហើយដុតរោងស្រោចទឹកឆេះខ្ទិច

កណ្តាល: ថ្លង់ភ្លេងពិណពាទ្យ រំខានខ្លួនជក់ថ្នាំញៀនហើយដេកពុំលក់ ស្ទុះចេញទៅយកក្បាលម៉េក្រូហ្វូនបោកចោល ហើយដុតរោងស្រោចទឹកប៊ិះឆេះខ្ទិច។
ករណីធ្វើឲ្យខូចខាតដោយចេតនាកើតហេតុថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០វេ
លាម៉ោង៧និង៣០នាទីចំណុចភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ឈ្មោះហឿង ហាត់ ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ត
កណ្តាល។
ជនសង្ស័យ០១នាក់ ឈ្មោះស៊ឺន ថន ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតនៅ ភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គ
ស្នួលខេត្តកណ្តាល។
វត្ថុតាងចាប់យក៖
-ក្បាលម៉េក្រូបែកចំនួន១។
សម្ភារខូចខាត
-បែកក្បាលម៉េក្រូចំនួន១។
នៅមុនពេលកើតហេតុផ្ទះជនរងគ្រោះមានកម្មវិធីធ្វើបុណ្យស្រោចទឹកឲ្យឪពុកម្តាយឲ្យមានលេង ភ្លេងពិណពាទ្យ
ពេលនោះជនសង្ស័យថ្លង់និងភ្លេងដេកមិនលក់ ទើបខឹងទៅយកក្បាលម៉េក្រូបោកចោលនិងដុតរោងស្រោចទឹកចោលឆេះ
បានបន្តិចទើបចាស់ៗជួយពន្លត់ហើយរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិតែម្តងចុះឃាត់ខ្លួន។
-តាមចម្លើយសារភាពរបស់ជន
សង្ស័យបានសារភាពថាខ្លួនបានជក់ថ្នាំញៀនរួចហើយចូលដេក ថ្លង់និងភ្លេងពិណពាទ្យបុណ្យផងដេកមិនលក់ទើបខ្លួនខឹងដើរទៅយក
ក្បាលម៉េក្រូបោកចោលនិងដុតរោងស្រោចទឹក។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់