កោះកុងៈ នៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ៣និង០០ នាទីរសៀល កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ាក់ខ្លង ចុះពិនិត្យសាកសពអណ្តែតទឹក នៅចំនុច កំពង់ផែប្រមូលទិញផលនេសាទ ស្ថិតនៅភូមិបាងកុក ឃុំប៉ាក់ខ្លង សពរងគ្រោះមានឈ្មោះ សឹក សឿន ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅ ខេត្តព្រៃវែង ទើបតែមកចុះទូកបាន ២ ថ្ងៃ តែមិនទាន់បានចេញទៅនេសាទនូវឡើយ ។
តាមការសាកសួរ ពីប្រជាពលរដ្ឋ និងកម្មករទូក បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៩ ជនរងគ្រោះ បានពិសារស្រា ស្រវឹងយ៉ាងខ្លាំង លុះដល់ពេលយប់ បានដើរឡើងលើទូក ទៅផ្នែកខាងក្រោយ ក៏បាត់រកពុំឃើញ លុះដល់ថ្ងៃនេះ ក៏ប្រទះឃើញសពអណ្តែតទឹក នៅចំនុចកើតហេតុខាងលើ ។
ក្រោយពីពិនត្យរួច បានបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដ៏មែន ដោយនៅលើសព ពុំមានស្លាកស្នាមអ្វីឡើយ ។
បច្ចុប្បន្ន សពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់