ព័ត៌មានជាតិ

សូមជួយស៊ែផង !!! ដើម្បីស្វែងរកប្អូនប្រុសម្នាក់នេះផង ព្រោះគាត់បាត់ពីផ្ទះ ០៣ ថ្ងៃហើយ ដោយមិនដឹងមូលហេតុ……!

យុវជនឈ្មោះ ស៊ីម ភារម្យ អាយុ ១៩ ឆ្នាំ រស់នៅក្នុងបន្ទុកឳពុកម្តាយនៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចេញពីផ្ទះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ១០និង០០ យប់ ដោយមិនប្រាប់ដំណឹងឲ្យក្រុមគ្រួសារ ឳពុកម្តាយ មីងមា បងប្អូន បានដឹងថាទៅទីកន្លែងណាឡើយ ។

នៅពេលចេញពីផ្ទះបាត់ដំណឹងនោះ គឺយុវជនរូបនោះពាក់អាវស ខោខៅប៊យខៀវ ដោយប្រើប្រាស់មធ្យោបាយម៉ូតូ ០១ គ្រឿង ម៉ាក វេវឆ្លាម ពណ៍ស គ្មានស្លាកលេខ ។ រហូតមកដល់ពេលនេះក្រុមគ្រួសារទាក់ទងលេខទូរស័ព្ទមិនចូលសោះ ហើយពេលនេះឳពុកម្តាយបងប្អូនមីងមាកំពុងបារម្ភពីសុខទុក្ខកូនប្រុស ។

បើសិនសាម៉ីខ្លួនឃើញសូមត្រលប់ទៅផ្ទះវិញដើម្បីកុំឲ្យឳពុកម្តាយបងប្អូនបារម្ភ ឬបងប្អូនញាតិមិត្តឆ្ងាយជិតបានឃើញយុវជនដែលមានភិនភាគដូចក្នុងភាពជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារតាមរយ:លេខទូរស័ព្ទ ៖ 0978777 803 ។ សូមអរគុណ !

 

មតិយោបល់