ព័ត៌មានជាតិ

បុរសម្នាក់បាត់ខ្លួនតាំងពីម្សិលមិញ ទើបតែឃើញសាកសពអណ្តែតទឹកស្ទឹងក្បែរស្ពានរង្វង់មូលផ្សារចាស់

សៀមរាប: ករណីមនុស្សម្នាក់បានបាត់ខ្លួនតាំងពីម្សិលមិញ ខណះនេះទើបតែឃើញសាកសពអណ្តែតទឹកស្ទឹងក្បែរស្ពានរង្វង់មូលផ្សារចាស់ក្រុងសៀមរាប សង្ស័យលង់ទឹកស្លាប់ ។
ហេតុការណ៍គួរអាសូរធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៥និង២០នាទីល្ងាច ស្ថិតនៅចំនុចក្នុងស្ទឹងសៀមរាប ក្រុមទី១២ ភូមិវិហារចិនសង្កាត់ ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហាក់ សីហា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ទីលំនៅភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប ជាមនុស្សមានបញ្ហាសសៃប្រសាទ (សតិមិនគ្រប់) បានបាត់ពីផ្ទះយប់មិញ ម៉ោង ប្រមាណ ១យប់រំលងអធ្រាត ឈានចូលថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៩ ។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់