រតនគិរីៈ នៅវេលាម៉ោង ១៩និង២០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោកអនុសេនីយ៍ឯក ជា តារា នាយការិយាល័យព្រហ្មទណ្ឌ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង០១ និង០០នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មូលហេតុជនសង្ស័យមានទំនាស់គ្នាបន្តិចបន្តួច និងគុំគួនរឿងជនរងគ្រោះបោកទូរស័ព្ទរបស់ខ្លួន ។
កម្លាំងបានចាប់យកវត្ថុតាង៖ មានកាំបិតផ្គាក់ចំនួន០១ដើម, ដាវសាំម៉ូរ៉ៃចំនួន០១ដើម, ទូរស័ព្ទដៃចំនួន០១គ្រឿង ។
បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់