ព័ត៌មានជាតិ

បុរសម្នាក់កំពុងអង្គុយសុខៗ ស្រាប់តែរថយន្តបើកមកបុកស្លាប់មួយរំពេច

តាកែវ: នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង១០នាទី ចំណុចលើផ្លូវលំគ្រួសក្រហម ស្ថិតក្នុងភូមិអណ្តូងថ្ម ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតរវាងរថយន្ត និងអ្នកថ្មើរជើង។

រថយន្តមួយគ្រឿងម៉ាក ទីកូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2G-2307 អ្នកបើកបរបានរត់គេចខ្លួនបាត់ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបុកអ្នកថ្មើរជើងម្នាក់ឈ្មោះ ណែម ឈឿន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិឃុំកើតហេតុ ខណ:ពេលដែលគាត់កំពុងអង្គុយនៅចិញ្ចើមផ្លូវពីខាងជើង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគុស កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវីធី៕

មតិយោបល់