មណ្ឌលគិរីៈ យោងតាមផេកអគ្គិសនីមណ្ឌលគិរី បានចេញផ្សាយស្ដីពីការសុំផ្អាក ការផ្គត់ផ្គង់ នៅចំណុចត្រង់ស្វូប៉ុស្តិ៍លេខP១១១ មូលហេតុដោយសារមានភ្លៀង និងរន្ទះបាញ់ ធ្វើឲ្យខូចត្រង់ស្វូ ដែលមានទីតាំងស្ថិតនៅភូមិពូឡា ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ដែលស្ថិតនៅ៖ ភូមិពូឡា ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ដោយក្រុមការងារបច្ចេកទេស បានភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញទាំងស្រុង នៅវេលាម៉ោង ២៣ និង៤០នាទី៕
មតិយោបល់