ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាក បុកកិនពីក្រោយស្លាប់ យ៉ាងអាណោចអធ័ម

កំពង់ស្ពឺ: កាលបីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨៣-៨៤ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ឈ្មោះ ខាត់ ឌីណា អាយុ ២៥ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ បានជិះម៉ូតូ១គ្រឿងម៉ាក យ៉ាម៉ាហា ហ្វីណូ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-3130 បើកចេញពីផ្ទះរបស់ខ្លួនឡើងផ្លូវជាតិលេខ៤ ជិះទៅលិច ដល់ចំនុចកន្លែងកើតហេតុ ក៏មានរថយន្តមួយគ្រឿងបើកបរពីទិសខាងកើតទៅទិសខាងលិច មិនស្គាល់ម៉ាក មិនស្គាល់ស្លាកលេខ បានបុកនិងកិនជនរងគ្រោះ ពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពេលបុករួចរថយន្តខាងលើ បើកគេចទៅទិសខាងលិចបាត់ទៅ។

ក្រោយកើតហេតុ វត្តុតាងត្រូវក្រុមគ្រួសារយកទៅរក្សាទុក ចំណែកសពធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់