ព័ត៌មានជាតិ

ប្រពន្ធប្តឹងលែងលះ តែប្តីមិនព្រម ទើបឈ្លោះគ្នាប្រកែគ្នា

ភ្នំពេញៈ ពន្លកស្នេហ៍គ្រាដំបូងគូស្នេហ៍នីមួយៗរមែងស្រលាញ់គ្នាល្អូកល្អើនផ្អែមល្ហែមជក់ចិត្តជាប់ក្នុងបេះដូងចាក់ទឹកមិនលេច ដែលកវីនិពន្ធខ្លះបានប្រៀបប្រដូចទៅនឹងទឹកឃ្មុំខែចែត្រ វាផ្អែមត្រជាក់ដល់បេះដូង។

ប៉ុន្តែគូស្នេហ៍នោះ ពេលប្រលោមស្នេហ៍បានយូរខែឆ្នាំ បើទោះគូស្នេហ៍ទាំងនោះបានក្រាបក្បាលដល់កន្ទេលក៏ដោយ ក៏ចាប់ផ្តើមសោះអង្គើយនើយណាយចិត្តរហូតឈានទៅការឈ្លោះទាស់ទែងខ្វែងគំនិតគ្នា វាយតប់គ្នា និងខ្លះទៀតឈានទៅដល់ការកាប់សម្លាប់គ្នាទៀតផង និងខ្លះបានប្តឹងផ្តល់លែងលះគ្នា ដោយមិនបានគិតគូពីកូនៗដែលគ្នាមកចាប់កំណើតជាមួយយើងនោះទេ ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ចាន់ ណារ៉ា អាយុ ៣២ឆ្នាំ មុខរបរ មេផ្ទះ រស់នៅផ្ទះកើតហេតុខាងលើ ចំណែកឯប្តីឈ្មោះ ងួន សុខ អាយុ ៣៥ឆ្នាំ អតីតប៉ូលិសនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ស្ត្រីម្នាក់បានពរកូនស្រីអាយុ ០៨ខែម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឫស្សីកែវ ប្តឹងសុំលែងប្តី ដោយសារតែប្តីរបស់ខ្លួនបានប្រើអំពើហិង្សាវាយតប់មកលើខ្លួន និងបានមកដណ្តើមកូនជាញឹកញាប់។ ដោយបានសុំប្តឹងផ្តាច់សង្វាស់តែម្តង ហើយក៏មិនអាចផ្សះផ្សារបានទេ ពីមុនបុរសជាប្តីបានធ្លាប់ប្រើអំពើហិង្សាមកលើរូបនាងឲ្យមានរបួសពេញខ្លួន កាលពីវេលាម៉ោ៦ជាងព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅផ្ទះគ្មានលេខ ក្រុម២ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ស្ត្រីរងគ្រោះបានប្រាប់ថា នាងនិងប្តីបានរៀបការជាមួយគ្នាបានរយៈពេល ០២ឆ្នាំមកហើយ ដោយចំណងស្នេហ៍នៃអាពាហ៍ពិពាហ៍រវាងអ្នកទាំង ០២នាក់ បានទទួលកូនស្រីជាទីស្រលាញ់ ០១នាក់ ដែលមានអាយុ ០៨ខែ កូនស្រីនោះមានឈ្មោះ អេង សុខរក្សា ហៅខេខេ ។

នាងបានបន្តថា លើកនេះជាលើកចុងក្រោយហើយដែលយើងទាំង០២នាក់ឈ្លោះគ្នា ហើយនាងនឹងប្តឹងលែងលះគ្នាជាដាច់ខាត ដោយនាងមិនព្រមយកវិញទេ ព្រោះមិនដែលមកបំពេញតួនាទីជាប្តីដ៏ល្អទេ៕

photo_2016-05-12_15-39-09photo_2016-05-12_15-39-07

មតិយោបល់