ទីក្រុងឡុងដ៍៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ១១ និង ០០ នាទី ក្លិប Arsenal បានឈ្នះភ្ញៀវ Hull City ទាំងគ្រាប់បាល់តាមពីក្រោយប្រផិតប្រផើយ ៣ – ២ លើកពាន FA Cup ដូចបំណងគ្រោងទុក បន្ទាប់ពីអាកខាន ៩ ឆ្នាំលើកពាននេះ ដោយពានដំបូងឈ្នះ បិសាចក្រហមក្នុងវគ្គចុងក្រោយ ឆ្នាំ ២០០៥ ពីការស៊ុតប៉េណ័លទី ។
វាជារឿងមួយគួរឲ្យកត់សម្គាល់សម្រាប់ Hull City ដែលអាចរកគ្រាប់បាល់នាំមុខ នៅនាទី ទី ៤ ដោយកីឡាករ Chester និង ៥ នាទីក្រោយនៅនាទី ទី ៩ដោយកីឡាករ Davies ។ តែទោះជាយ៉ាងណា ៨ នាទីក្រោយ នៅនាទី ១៧ កីឡាករ Cazorla បានជួយឲ្យកាំភ្លើងធំបំបែកពងមាន់ក្លិប Hull City បានសម្រេច ។ នៅតង់ទី ១ នេះ បើទោះបីជាកាំភ្លើងធំ វាយលុកយ៉ាងណា ក៏មិនអាចធ្វើទៅរួចដែរខណៈដែល Hull City មានឱកាសជាច្រើនលើកច្រនសារ និងចាញ់ដោយលទ្ធផលបណ្តោះអាសន្ន ៣ – ១ ។ចូលមកដល់តង់ទី ២ ក្លិបទាំងពីរ មិនអាចធ្វើអ្វីគ្នា កើត និងឈានដល់នាទី ៧១ ទើប Koscielny ជួយឲ្យ Arsenal តាមស្មើ ដោយការបែរខ្លួនស៊ុតទាំងគ្រោះថ្នាក់នៅមុខទី Hull City ខណៈដែលគ្រាប់បាល់ទី ១ បានពីការស៊ុតហ្វ្រីហ្គិតចម្ងាយ ៣០ យ៉ាដ របស់ Cazorla ។
លទ្ធផល ២ – ២ ស្មើ នេះវាកាន់តែធ្វើឲ្យ Arsenal បុកពោះ ខណៈដែលបន្ថែមម៉ោង ១៥ នាទី តែសំណាងល្អ កីឡាករ Ramsey ធ្វើបានសម្រេចដោយឈ្នះក្នុងលទ្ធផល ៣ – ២ នៅនាទី ១០៩ និងជាគ្រាប់បាល់ចុងក្រោយជួយឲ្យ កាំភ្លើងធំលើកពាន FA Cup ដោយសុវត្ថិភាព ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/393327hp2_zps2c216a0b.jpg
មតិយោបល់