ព័ត៌មានជាតិ

ចុមស្កាត់ៗក្រុមកម្លាំងជំនាញ ឃាត់ខ្លួនជនជាតិឡាវម្នាក់ រួមនិងថ្នាំញៀនប្រហែល ៣គីឡូ

ស្ទឹងត្រែង: កម្លាំងជំនាញ”ក៩” នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងគ្រឿងញៀនខេត្តស្ទឹងត្រែង និងកម្លាំង (BLO) បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវជាតិលេខ៧ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នាវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សា វី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិឡាវ ទីលំនៅបច្ចុប្បន្នភូមិឡាក់សៅ ស្រុកខាំកឺប ខេត្តបូលីខាំសៃ ប្រទេសឡាវ ត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាង ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនICE ចំនួន ០៣កញ្ចប់ធំ ប្រហែល ០៣គីឡូក្រាម ទូរស័ព្ទ ០២គ្រឿង និងអត្តសញ្ញាណបណ្ណ ១៕

មតិយោបល់