កោះកុងៈ ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតមកទើ នៅលើឆ្នេរខ្សាច់ប៉ាក់ខ្លងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៤និង១០ នាទីរសៀល នៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩ នៅចំណុច ឆ្នេរប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សាកសពបុរសខាងលើ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈពេលដែលកម្លាំងយើង សន្និដ្ឋានថា ជាសពដែលអណ្តែតទឹក មកពីសមុទ្រក្រៅ ហើយស្លាប់ដោយសារ ករណីឃាតកម្ម ។
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវ ចំណែក សពជនរងគ្រោះ បានប្រគល់ទៅអោយលោកមេឃុំ យកធ្វើទៅបុណ្យតាមប្រពៃណី៕
មតិយោបល់