ព័ត៌មានជាតិ

Update៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានហើយ

រតនគិរី: តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ១១ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវ និងឃាត់ខ្លួន ខ្មាន់កាំភ្លើងបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានហើយ។

សូមបញ្ជាក់៖ នៅវេលាម៉ោង ៩ និង១០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានករណីមន្ដ្រីនគរបាលម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់។

ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី៕

មតិយោបល់